សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 18, 2013

កម្មករ​រោងចក្រ Gladpeer ជាង​២​ពាន់​នាក់​បន្ត​ធ្វើ​កូដកម្ម

Friday, 18 January 2013 លាង ផាន់ណារ៉ា Phnom Penh Post 

IMG_9996 

ភ្នំពេញៈ កម្មករ​រោងចក្រ​កាត់​ដេរ​មក​ពី​រោងចក្រ Gladpeer ជាង​២​ពាន់​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​បន្ត​ធ្វើ​ការ​តវ៉ា​នៅ​មុខ​រោងចក្រ​នៅ​ថ្ងៃ​សុក្រនេះ​ទៀត និង​គ្រោង​ដើរ​មក​ក្រសួង​ការងារ​ បន្ទាប់​ពី​មិន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ចចារ​ជាមួយ​ភាគី​រោង​ចក្រ​​។
កម្មករទាំងនោះ ដង្ហែ​ក្បួន​បាតុកម្មដើរ​ពី​រោងចក្រ តាម​កំណាត់​ផ្លូវជាតិ​លេខ​៤ សំដៅ​ទៅ​តវ៉ានៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​ ក៏ប៉ុន្តែ​ក្បួន​បាតុកម្ម​របស់​កម្មករ ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច​ស្ទាក់​នៅ​ជិត​រង្វង់​មូល​ចោមចៅ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ហើយ​បើក​ការចរចា​មួយរវាង​មេដឹកនាំ​សហជីព​កម្មករ ដែល​ដឹកនាំ​ដោយ​លោក អាត់ ធន់ ជាមួយ​ភាគី​ថៅកែ​រោងចក្រ ព្រមទាំង​អាជ្ញាធរ​សមត្ថកិច្ច ដោយ​យក​សាលាសង្កាត់​ចោមចៅធ្វើជា​កន្លែង​ចរចា។​

ការ​តវ៉ា​នេះ​ឈាន​ដល់​ថ្ងៃ​ទី៥​ហើយ ​ដើម្បីទាមទារ​លក្ខខណ្ឌ​ការងារ​ឲ្យ​ប្រសើរ​ជាង​មុន​ចំនួន​១៤​ចំណុច​ ដែល​រួម​មាន​ប្រាក់​ឈ្នួល​អប្បរមា ជាដើម។
កម្មករ​ត្រូវ ការ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​ពី​៦១​ទៅ​៩៣​ដុល្លារ​ ក្នុង​មួយ​ខែ​ ប្រើ​ប្រាស់​កុង​ត្រា​មាន​ថិរវេលា​មិន​កំណត់ ទទួល​យក​សមាជិក​សហជីព​ពីរ​នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ ព្រម​ទាំង​សុំ​ឲ្យ​រោងចក្រ​ប្រើ​កិច្ច​សន្យា​ការងារ​រយៈ​ពេល​វែង និង​មិន​សង​សឹក​ជាមួយ​កម្មករ ​ដែល​ចូល​រួម​ក្នុង​ការ​តវ៉ា​ដោយ​មិន​ផ្លាស់​ប្តូរ​តំណែង​ឬ​បណ្តេញ​ចេញ​ឬ ប្តឹង​ពួក​គេ​និង​ទាមទារ​ផល​ប្រយោជន៍​មួយ​ចំនួន​ទៀត។

No comments:

Post a Comment

I like Blogger