សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 17, 2013

ពេទ្យ​រុស្ស៊ី​ប្រៀប​ដូច​កន្លែង​ឃុំ​ជន​ជាប់​ចោទ​ករណី​០០២

Thursday, 17 January 2013 Stuart White The Phnom Penh Post
130117_05
សហ​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង០០២ រួម​មាន​ នួន​ ជា អៀង​ សារី និង​ខៀវ សំផន​​។ រូបថត អ វ ត ក
 
ភ្នំពេញៈ មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត ហាក់​ក្លាយ​ជា​មជ្ឈមណ្ឌល​ឃុំ​ឃាំង​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​កាល​ពី ម្សិលមិញ ខណៈ​បាន​ទទួល​ជន​ជាប់​ចោទ​ទាំង​បី​រូប ក្នុង​សំណុំ​រឿង​០០២។
មន្រ្តី ​តុលាការ​និង​មេធាវី បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា ​មិន​ត្រឹម​តែ​លោក នួន ជា បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​រលាក​ទង​សួត​ធ្ងន់ធ្ងរ​ បន្ទាប់​ពី​បាន​ដួល​សន្លប់​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ទេ គឺ​មាន​ទាំង​លោក ខៀវ សំផន និង​លោក អៀង សារី សហជន​ជាប់​ចោទ ក៏ត្រូវ​ទទួល​ឲ្យ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​នេះ​ដែរ ដោយ​លោក ខៀវ សំផន មាន​បញ្ហា​ពិបាក​ដក​ដង្ហើម ហើយ​លោក អៀង សារី ត្រូវ​ទទួល​ការ​ពិនិត្យ​សុខភាព។
លោកLars Olsen មន្រ្តី​ទំនាក់ទំនង​ច្បាប់​នៅ​តុលាការ​ថ្លែង​ថា៖ «​លោក ខៀវ សំផន ត្រូវ​បាន​នាំ​ទៅ​មន្ទីរពេទ្យ​នៅ​ព្រឹក​នេះ ដោយសារ​ពិបាក​ដក​ដង្ហើម។ លោក​កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​មន្ទីរ​ពេទ្យ រហូត​ទាល់​តែ​មាន​សេចក្តី​ជូន​ដំណឹង​បន្ថែម​ទៀត»។
បើទោះពុំ​មាន​ ព័ត៌មាន​លម្អិត អំពី​ស្ថានភាព​សុខភាព​គាត់ក្តី ក៏​ប៉ុន្តែ លោក Arthur Vercken ​មេធាវី លោក ខៀវ សំផន បាន​ថ្លែង​ថា កូន​ក្តី​លោក​ហាក់​ដូចជា​មាន​ជំងឺ​ផ្តាសាយ តាំង​តែ​ពី​ព្រឹក​ថ្ងៃ​អង្គារ​មក​ម្ល៉េះ។

លោក Vercken បន្ថែមថា៖ «[ពី​ថ្ងៃ​អង្គារ] ខ្ញុំ​បាន​ជួប​គាត់​នៅ​មជ្ឈមណ្ឌល​ឃុំ​ឃាំង គាត់​បាន​ពាក់​ម៉ាស់​មុខ។ គាត់​អាច​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​នឹង​ខ្ញុំ ប៉ុន្តែ​គាត់​មិន​និយាយ​អ្វី​ទេ»។
ចាប់​ពីបាន​សម្រាក​ព្យាបាល នៅ​មន្ទីរ​ពេទ្យ​រយៈ​ពេល​ខ្លី ក្នុង​ឆ្នាំ ២០០៨ ដើម្បី​ព្យាបាល​ជំងឺ​លើស​ឈាម លោក ខៀវ សំផន ដែល​មាន​អាយុ​តិច​ជាង​គេ​ក្នុង​ចំណោម​ជន​ជាប់​ចោទ បន្ទាប់​ពី​លោក​ស្រី អៀង ធីរិទ្ធ ត្រូវ​ដោះ​លែង​ដោយសារ​ជំងឺ​វិកល​ចរិត លោក​ដូច​ជា មាន​សុខ​ភាព​ល្អ​ជាង​គេ​ ដោយ​ជា​ប្រចាំ លោក​ចូល​រួម​ក្នុង​សវនា​ការ​ពេញ​មួយ​ថ្ងៃ។
លោកបន្ថែមថា៖ «​ពួកគេ​ជា​មនុស្ស​ចាស់ ដូច្នេះ វា​ជា​ការ​ពិត ​នៅ​ពេល​មាន​ជំងឺ​ផ្តាសាយ ជំងឺ​ផ្តាសាយ​អាច​ធ្ងន់ធ្ងរ។ វា​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​ចុះ​ខ្សោយ»។
លោក Michael Karnavas​សហ​មេធាវី​ការពារ​លោក អៀង សារី ​អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស ក៏​បាន​ឲ្យ​ដឹងដែរ​ថា កូន​ក្តី​លោក​ត្រូវ​បាន​នាំ​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​មិន​ដោយ​សារ​បញ្ហា​ជំងឺ​ជាក់​លាក់​ទេ។ លោក​បញ្ជាក់​ថា ៖ «​ខ្ញុំ​ទទួល​ដំណឹង​ថា គាត់​ទៅ​ទី​នោះ ដើម្បី​ពិនិត្យ​សុខភាព»។ លោក​មិន​ច្បាស់​ទេ ថា តើនៅ​ពេល​ណា​លោក អៀង សារី​ នឹង​វិល​មក​មជ្ឈ​មណ្ឌល​ឃុំ​ឃាំង​វិញ។
លោក អៀង សារី បាន​សម្រាក​នៅ​មន្ទីរ​ពេទ្យ កាល​ពី​ពីរ​ខែ​មុន គ្រូ​ពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​មាន​បញ្ហា​សុខ​ភាព​ជា​ច្រើន។ លោក​បន្ត​ដេក​លើ​គ្រែចាប់​តាំង​ពី​លោក​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ។
លោក Karnavas បាន​បន្ថែម​ថា៖ «គាត់​ក្អក​កាល​ពី​សប្តាហ៍​មុន ហើយ​ក្អក​កាន់​តែ​ខ្លាំង។ ប៉ុន្តែ ពួកគេ​បាន​ប្រាប់​យើង​ថា បើ​គាត់​មិន​ដាក់​អុក​ស៊ីសែន​ទេ ពុំ​ចាំ​បាច់​ជម្រាប​ជូន​តុលាការ​ទេ»។
លោក ឡុង បញ្ញា​វុធ មន្រ្តី​កម្មវិធី​គំនិត​ផ្តួច​ផ្តើម​យុត្តិធម៌​កម្ពុជា បាន​ហៅ​បញ្ហា​សុខ​ភាព​របស់​ជន​ជាប់​ចោទជា​បញ្ហា​រំខាន។
លោកថ្លែងថា៖ «អ្នក​អាច​មើល​ឃើញ​ថា លោក អៀង សារី បាន​ចូល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​២ខែ [ក្នុង​ឆ្នាំ២០១២]។ លោក នួន ជា ក៏​ចូល​មន្ទីរពេទ្យ​ដែរ ពី៤​ទៅ​៧ថ្ងៃ ពេល​នេះ ខៀវ សំផន​ទៀត។ ខ្ញុំ ឆ្ងល់ថា អង្គ​ជំនុំ​ជម្រះ​អាច​បញ្ចប់​ការ​ជំនុំ​ជម្រះ​ដំបូង នៅ​ចុង​ខែ​មីនា ដូច្នេះ​បាន​​ដែរ​ទេ?»៕TK

No comments:

Post a Comment

I like Blogger