សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 25, 2013

ក្រុម​គ្រួសារ​បុរស​បារាំង​ដែល​ស្លាប់​ចូល​បំភ្លឺ​តុលាការ​ជា​លើក​ទី២

ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៥ មករា ២០១៣

កំពង់ស្ពឺៈ ក្រុម​គ្រួសារ​របស់​ជន​ជាតិ​បារាំង​លោក Laurant Vallier ដែល​បាន​ស្លាប់​យ៉ាង​អាថ៌កំបាំង ជាមួយ​នឹង​កូន​តូច​ៗ​៤ នាក់​កាល​ពី​ដើម​ឆ្នាំ​២០១២ បាន​ទៅ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កំពង់ស្ពឺ ជា​លើក​ទី​ពីរ កាល​ពី​ម្សិលមិញ ទាក់​ទិន​ទៅ​នឹង​ករណី​ធ្វើ​ប័ណ្ណកម្ម​សិទិ្ធ​ លើ​ទ្រព្យ​សម្បតិ្ត​ពីរ​កន្លែង របស់​កូន​ប្រសា​ដែល​បាន​ស្លាប់​។

លោក ទិត្យ ឈួន​ដែល​ជា​ឪពុក ម្តាយ​ក្មេក​របស់​លោក Laurant Vallier បាន​ឲ្យ​ដឹង​ថា លោក​ព្រម​ទាំង​ភរិយា​ អ្នក​ស្រី សរ សាវី និង​កូន​ស្រី លន់​ អូន​ បាន​ទៅ​ឆ្លើយ​បំភ្លឺ នៅ​តុលាការ​កាល​ពី​ម្សិល​។ លោក​ថ្លែង​ថា​៖«​តុលាការ​គេ​សង្ស័យ​ថា​ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ធ្វើ​ប្លង់​ នៅ​លើ​ដី​កូន​របស់​ខ្ញុំ​ ដែល​បាន​ស្លាប់​ តែ​ខ្ញុំ​បាន​ប្រាប់​ថា​ អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ធ្វើ​ទៅ​តាម​មេ​ឃុំ និង​មេ​ភូមិ បាន​កោះ​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ធ្វើ​»។​ លោក​បាន​ចោទ​សួរ​ថា​ ៖«​បើ​កូនៗ និង​ចៅ​ៗ​របស់​ខ្ញុំ​ បាន​ស្លាប់​អស់​ហើយ តើ​ឲ្យ​អ្នក​ណា​កាន់​កាប់​ដី​នោះ បើ​មិន​ឲ្យ​ដាក់​ឈ្មោះ​ខ្ញុំ ជា​ឪពុក​ក្មេក​?​»។​ ការ​កោះ​ហៅ​ក្រុម​គ្រួសារ​នេះ​ទៅ​សាក​សួរ​ចំនួន​ពីរ​លើក​មក​នេះ​ គឺ​បន្ទាប់​ពី​គ្រួសារ​នេះ បាន​ដាក់​ពាក្យ​សុំ​ប័ណ្ណ​កម្មសិទិ្ធ​លើ​ទ្រព្យ​សម្បតិ្ត​ពីរ​កន្លែង ​របស់​លោក Laurent Vallier ​ដែល​ដី​មួយ​កន្លែងៗ​មាន​ទំហំ​ប្រហែល​ជា​១ ហិកតា ហើយ​នៅ​ក្នុង​ដី​នោះ មាន​ផ្ទះ​និង​រោង​គោ។ សាកសព​របស់​លោក Vallierនិង​កូន​តូច​៤ នាក់ និង​កោដ​ដាក់​ឆ្អឹង​សព​ប្រពន្ធ​របស់​គាត់ ត្រូវ​បាន​គេ​រក​ឃើញ​​នៅ​ក្នុង​រថយន្ត របស់​គាត់ ដែល​លិច​ក្នុង​ស្រះ នៅ​ខាង​ក្រោយ​ផ្ទះ បន្ទាប់​ពី​គ្រួសារ​នេះ បាន​បាត់​ខ្លួន​ប្រមាណ​៤ ខែ។ ការ​ស៊ើប​អង្កេត​បឋម​ បាន​បង្ហាញ​ថា ​លោក Vallier បាន​ធ្វើ​អត្តឃាត ប៉ុន្តែ ការ​ស៊ើប​អង្កេត​ដែល​មាន​ជំនួយ​ពី​បារាំង​នៅ​កំពុង​បន្ត។


លោក ឆឹម រិទ្ធី ចៅក្រម​ស៊ើប​អង្កេត បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា លោក​កោះ​ហៅ លោក ទិត្យ ឈួន និង​អ្នក​ស្រី សរ សាវី រួម​ទាំង​កូន​ស្រី លន់ អូន ព្រម​ទាំង​មេ​ឃុំ​ម្នាក់ និងមេ​ភូមិ​ម្នាក់ ​ទៅ​សាក​សួរ គឺ​ដើម្បី​ធ្វើ​ការ​បំភ្លឺ​រឿង​ធ្វើ​ប័ណ្ណកម្ម​សិទិ្ធ​លើ​ទ្រព្យ​ សម្បតិ្ត​កូន​ប្រសា​របស់​គាត់។ លោក​ថ្លែង​ថា​៖​«នៅ​ថ្ងៃ​ទី១ ខែ​កម្ភៈ​យើង​នឹង​ចុះ​ទៅ​ធ្វើ​ការ​អង្កេត​រួម​បន្ថែម​ទៀត​ ជាមួយ​ភាគី​បារាំង»។

លោក Dominique Mas ទីប្រឹក្សា​ទី១ នៃ​ស្ថានទូត​បារាំង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​នេះ​ទេ៕

No comments:

Post a Comment

I like Blogger