សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 17, 2013

ក្របី​រួច​ពី​កុងស៊ី​ដេញ​វ័ធ​មនុស្ស​ផ្អើល​ពេញ​ផ្លូវ

Thursday, 17 January 2013 ឃួន​ លក្ខិណា​ Phnom Penh Post

130117_06
សត្វ​​ក្រ​​បី​​រួច​ពីកុង​សីុ ដែល​ធ្វើ​​ឲ្យ​ផ្អើល​ឆោឡោ​នៅ​គល់​ស្ពាន​ជ្រោយ​ចង្វារ​។ រូបថត ស្រេង ម៉េង​ស្រ៊ុន​
ភ្នំពេញៈ ក្របី ​ញី​មួយ​ក្បាល​ដែល​រួច​ពី​កុង​ស៊ី​បាន​ធ្វើ​ឲ្យ​ផ្អើល​មនុស្ស​ម្នា​នៅ​តាម​ ដង​ផ្លូវ​ម្តុំ​ផ្សារ​តូច ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ធ្វើ​ឲ្យ​រង​របួស​យ៉ាង​ហោច​៣នាក់ កាល​ពី​ថ្ងៃ​ពុធ មុន​នឹង​ត្រូវ​អ្នក​រត់​ម៉ូតូ​ឌុប​និង​ប៉ូលិស​ចរាចរ​ជា​ច្រើន​នាក់​ស្ទាក់​ ចាប់​បាន។
អ្នករត់ម៉ូតូ​ឌុប​ឈ្មោះ នឿន អាយុ​៣០​ឆ្នាំ ដែល​នៅ​នឹង​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ថា មាន​ក្របី​ញី​មួយ​ក្បាល ទម្ងន់​ជាង​៣០០​គីឡូ​ក្រាម ផ្អើល​រួច​ចេញ​ពី​កុង​ស៊ី​នៅ​ជ្រោយ​ចង្វារ​ត្រើយ​ខាង​កើត បោល​ពេញ​ផ្លូវ​និង​ដេញ​វ័ធ​មនុស្ស​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ​មក។
លោក ផាន់ណា នាយ​ប៉ុស្តិ៍​សង្កាត់​ស្រះ​ចក​ប្រាប់​ថា ក្របី​មួយ​ក្បាល​នោះ​បាន​ផ្អើល​បោល​តាម​ផ្លូវ ប៉ុន្តែ គ្មាន​អ្នក​រង​របួស​ធ្ងន់​ទេ។ លោក​ថា៖ «ហេតុការណ៍​នេះ​វា​មិន​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ក្របី​នេះ​បាន​ស្លាប់ បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​​ចាប់​វា​ចង​ទុក​នៅ​ហាល​ថ្ងៃ​អស់​ជា​ច្រើន​ម៉ោង»។

ទោះជា ​មន្ត្រី​ប៉ូលិស​អះ​អាង​ដូច្នេះ​ក្តី ប៉ុន្តែ បើ​តាម​ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុង​ហេតុការណ៍​នេះ​ផ្ទាល់​បញ្ជាក់​ថា យ៉ាង​ហោច​ក៏​មាន​មនុស្ស ៣​ទៅ​៤នាក់ បាន​រង​របួស​ស្រាល​ដែរ។
លោក ជន់ ហាច អាយុ​៤២​ឆ្នាំ អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ផ្សារ​តូច​រៀប​រាប់​ថា នៅ​ម៉ោង​ជិត​១​រសៀល គេ​ឃើញ​ក្របី​ញី​មួយ​ក្បាល​បោល​ចុះ​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ​ពី​ត្រើយ ខាង​កើត​មក​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ឆោ​ឡោឡើង។​ លោក​ថា​៖ «​ពេល​វា​បោល​ចុះ​ហួស​គល់​ស្ពាន​បន្តិច​ មាន​យុវតី​ពីរ​នាក់​ជា​សិស្ស​សាលា​ បាន​ព្យាយាម​បើក​ម៉ូតូ​គេច​ពី​វា ធ្វើ​ឲ្យ​ដួល​របួស​តិច​តួច»។
លោក​ បន្ត​ថា​ ក្របី​នោះ​បោល​ចូល​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេលា​​ រួច​ស្ទុះ​ទៅបុក​ម៉ូតូ​មួយ​គ្រឿង​ដែល​មាន​អ្នក​​ជិះ​២​នាក់​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​របួស​ទេ។ បន្ទាប់​មក​មនុស្ស​ជិត​១០​នាក់​ បាន​យក​ខ្សែ​ពួរ​មក​ស្ទាក់​ចាប់​ក្របី​មួយ​ក្បាល​នេះ។
លោកថា​៖«​វា​ ផ្អើល​បោល​បុក​វ័ធ​មនុស្ស​ជា​ច្រើន​ រហូត​​បង្ក​ឲ្យ​មន្ត្រី​ប៉ូលិសម្នាក់​រង​របួស​ផងទំរាំ​ ស្ទាក់​ចាប់​បាន​នៅ​ម៉ោង​ជាង​មួយ​រសៀល​​ម្សិល​មិញ»​។​
លោក​ សំណាង​ ផល្លា​ ជា​ប៉ូលិស​​ប្រចាំ​ការ​នៅ​ក្បែរ​ស្ថានីយ​ប្រេង​តុលា​ថា លោក​រង​របួស​ដៃ​ជើង​និង​ក្បាល​ជង្គង់​ព្រោះ​តែ​ដួល​ពេល​កៀង​ស្ទាក់​ចាប់​ ក្របី​នោះ​។​«​ខ្ញុំ​មិន​ទាន់​ឃើញ​ម្ចាស់​ក្របី​ចេញ​មុខ​ដោះ​ស្រាយ​ទេ ក៏​មិន​ដឹង​ថា គេ​ចាត់​ការ​វា​យ៉ាងម៉េច​ដែរ»៕

No comments:

Post a Comment

I like Blogger