សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 25, 2013

ខៀវ​សំផន​អាច​ចេញ​ពី​ពេទ្យ​សប្តាហ៍​ក្រោយ

Friday, 25 January 2013 Justine Drennan from Phnom Penh Post

130125_05
ភ្នំពេញៈប្រធាន អង្គ​ជំនុំ​ជម្រះ សាលាក្តី​ខ្មែរ​ក្រហម បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា អង្គ​ជំនុំ​ជម្រះ រំពឹង​ថា សហជន​ត្រូវ​ចោទ​ លោក ខៀវ សំផន ​នឹង​ចេញ​ពី​មន្ទីរ​ពេទ្យ នៅ​ចុង​សប្តាហ៍​នេះ។

លោក និល ណុន បាន​ប្រកាស​បែប​នេះ បន្ទាប់​ពី​លោក​ស្រី Anta Guisse' ​សហ​មេធាវី​ការពារ​លោក​ ខៀវ សំផន ​ដែល​ហាក់​ដូច​ជា​យល់​ខុស ពី​ចៅក្រម​ទាក់​ទិន​នឹង​ស្ថានភាព​សុខភាព របស់​កូន ក្តី​លោក​ស្រី បាន​សួរ​ថា តើ​មូលហេតុ​អ្វី អង្គ​ជំនុំ​ជម្រះ​ មិន​ពិចារណា​សុខភាព​របស់​លោក ខៀវ សំផន ខណៈ​ពេល​គ្រោង​សវនាការ​សម្រាប់​សប្តាហ៍​ក្រោយ។

លោក​ស្រី​ Guisse' ​បាន​ថ្លែង​ថា៖ «​ខ្ញុំ​ចង់​ដឹង​ថា​ តើ​ស្ថានភាព​សុខភាព​កូន​ក្តី​ខ្ញុំ ត្រូវ​បាន​យក​មក​ពិចារណា​ដែរ​ឬ​យ៉ាង​ណា​? ខ្ញុំ​មិន​ច្បាស់​ទេ​ថា កូន​ក្តី​ខ្ញុំ អាច​ចូល​រួម​ក្នុង​សវនាការ នា​សប្តាហ៍​ក្រោយ»។

លោក ណុន បញ្ជាក់​ថា កម្មវិធី​សប្តាហ៍​ក្រោយ​ គឺ​សាក្សី​ថ្មី នៅ​ថ្ងៃ​ចន្ទ បន្ទាប់​មក​សវនាការ​ពិនិត្យ​ឯកសារ​គឺជា​កម្មវិធី​បណ្តោះ​អាសន្ន ផ្អែក​លើ​សុខភាព​របស់​លោក នួន ជា​បង​ធំ​ទី ២ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ចាប់​តាំង​ពី​បាន​ចូល​ព្យាបាល​ជំងឺ​រលាក​ទង​សួត កាល​ពី​ថ្ងៃ​ទី១៣ ខែ​មករា មក។


លោក​ចៅក្រម Silvia Cartwright ​បាន​ស្នើ​ក្រុម​មេធាវី​ការពារ​លោក នួន ជា ជូន​ដំណឹង​អង្គ​ជំនុំ​ជម្រះ​ឲ្យ​បាន​ឆាប់​ ទាក់ទង​នឹង​សុខ​ភាព​របស់​លោក​ នួន ជា និង​ឆន្ទៈ​របស់​គាត់ ក្នុង​ការ​លះ​បង់​សិទិ្ធ​មាន​វត្តមាន សម្រាប់​ការ​ផ្តល់​ចម្លើយ​កសិណ​របស់​សាក្សី​ដែល​កំណត់​កម្មវិធី​ជា​បណ្តោះ អាសន្ន​។

ទោះ​ជា​យ៉ាង​ណា លោក ស៊ុន អារុណ មេធាវី​ការពារ​ក្តី​លោក នួន ជា បាន​ថ្លែង បន្ទាប់​ពី​សវនាការ កាល​ពី​ម្សិលមិញ​ថា លោក នួន ជា ដែល​គ្រូ​ពេទ្យ​ស្នើ​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​សម្រាប់​រយៈ ពេល​ ១ សប្តាហ៍​ទៀត មិន​អាច​លះ​បង់​សិទិ្ធ​មិន​មាន​វត្តមាន​សម្រាប់​សាក្សី ដែល​ផ្តល់​ចម្លើយ​កសិណ ចំពោះ​គាត់​ទេ​ដូច្នេះ សវនាការ នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ នៅ​ថ្ងៃ​ចន្ទ។ លោក​មិន​អាច​ពិភាក្សា អំពី​សាក្សី​ទៀត​ឡើយ​មុន​ពេល​សាក្សី​នោះ​បង្ហាញ​ខ្លួន​។

លោក Michael Karnavas មេធាវី​ការពារ​ក្តី​លោក អៀង សារី ក៏​បាន​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត​អំពី​ក្តី​កង្វល់​លើ​សមត្ថភាព​របស់ កូន​ក្តី​លោក​ ក្នុង​ការ​តាម​ដាន​សវនាការ ជា​ក្តី​កង្វល់​ ដែល​លោក​ថា គ្រូ​ពេទ្យ​ ដែល​ថែ​ទាំ​លោក អៀង​ សារី ក៏​គិត​ដូច​គ្នា​ដែរ តែ​មិន​បាន​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​ពេទ្យ​ចុង​ក្រោយ​ទេ។ លោក Karnavas និង​លោក​ស្រី​ Guisse' ក៏​បាន​ចោទ​សួរ​ អំពី​ភាព​អាច​ជឿ​ជាក់​បាន នៃ​ឯកសារ​ជា​ច្រើន ដែល​បាន​បង្ហាញ​ដោយ​ព្រះរាជ​អាជ្ញា និង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ផង​ដែរ ដោយ​លោក Karnavas ហៅ​ថា​ពាក្យ​ឮ​គេ​ថា​ចេញ​ពី​ពាក្យ​ឮគេ​ថា៕ TK


No comments:

Post a Comment

I like Blogger