សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, January 1, 2013

សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ​ប្តឹង ជា មុនី

ភ្នំពេញៈ សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ​ ពី​ម្សិលមិញ​បាន​ចោទ​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​មេ​ដឹក​នាំ​របស់​ខ្លួន ប៉ុន្តែ ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​លោក ជា មុនី ធ្វើ​ការ​បដិសេធ។

លោក ឡុង សុផាត ប្រធាន​សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ​ថ្លែង​ថា មន្រ្តី​របស់​លោក​នឹង​ដាក់​ឯកសារ​ទៅ​សាលា​ដំបូង​រាជធានី​ស្តីពី ឧប្បត្តិហេតុ​នៅ​ក្រៅ​រោងចក្រ Conpress Holdings ក្នុង​ខណ្ឌ​មានជ័យ ពី​ថ្ងៃ​សៅរ៍។

លោក​បន្ត​ថា​៖«ខ្ញុំ​នឹង​ប្តឹង​លោក​ ជា​ មុនី ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​សកម្មជន​ខ្ញុំ​ពីរ​រូប​ជា​មេ​ដឹក​នាំ​សហជីព​នៅ​រោង​ចក្រ Conpress»។​


លោក សុផាត បាន​ចោទ​លោក ជា​ មុនី​ ថា ​បាន​ព្យាយាម​បើក​ឡាន​បុក​សមាជិក​គូបដិបក្ខ​ក្នុង​អំឡុង​ការ​តវ៉ា​មួយ ពាក់ព័ន្ធ​នឹង​កម្មករ​ជិត​១០០​នាក់ និង​មន្រ្តី​សហជីព​សេរី​កម្មករ​២០​នាក់។

លោក​បន្ត​ថា​៖ «យើង​មាន​ភ័ស្តុតាង​និង​សាក្សី​ផ្ទាល់​ភ្នែក​។ ​ខ្ញុំ​គិត​ថា លោក ជា​ មុនី បាន​ធ្វើ​រឿង​នេះ ពីព្រោះ​សហជីព​របស់​ខ្ញុំ​មិន​តវ៉ា​ជា​មួយ​ក្រុម​គាត់​ប៉ុន្តែ​ខ្ញុំ​ នឹង​ទុក​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ករណី​នេះ»។

លោក ជា មុនី បាន​បាន​បដិសេធ​ការ​ចោទ​នេះ​ថា​៖ «យើង​មិន​បាន​ព្យាយាម​បើក​បុក​ពួក​គេ​ទេ​។ ពួក​គេ​ដូច​ជា​កណ្តុរ និង​កន្លាត សម្លាប់​ពួក​គេ​គឺ​ស្រួល​ណាស់»។

លោក ជា មុនី និង​សមាជិក​បាន​ជិះ​ឡាន​ពីរ​គ្រឿង​ទៅ​ហើយ​ឈប់​សួរ​សហជីព​សំឡេង​យុវជន​ខ្មែរ ថា តើ​ហេតុ​អ្វី​បាន​ជា​មក​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​លោក។ លោក ថា​៖ «យើង​សួរ​ថា ​ហេតុ​អ្វី​បាន​ពួក​គេ​អះអាង​ថា សហជីព​ខ្ញុំ​ទទួល​យក​ប្រាក់​៣​ពាន់​ដុល្លារ​ដើម្បី​ដក​បណ្តឹង​​ប្រឆាំង នឹង​រោងចក្រ»។

មេ​ដឹក​នាំ​សហជីព​សំឡេង​យុវជន​ខ្មែរ លោក ស៊ុង សារឿន និង​ ឆាយ និមល ថ្លែង​ថា លោក ជា មុនី បាន​បើក​ឡាន​ក្នុង​បំណង​បុក​ពួក​គេ មុន​ពេល​ចុះ​ពី​ឡាន។

កម្មករ​រោងចក្រ Conpress បាន​ធ្វើ​ការ​តវ៉ា​១​សប្តាហ៍ ហើយ ព្រោះ​តែ​អ្នក​គ្រប់គ្រង​បណ្តេញ​មេ​ដឹក​នាំ​សហជីព​គេ​ចេញ​៕ PS

No comments:

Post a Comment

I like Blogger