សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, January 28, 2013

អ្នកទោស​ជិត ៥០០ នាក់ ត្រូវ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព​

(ថ្ងៃទី 28 មករា 2013, ម៉ោង 11:19:AM) | ដោយ: លី សិលា មកពី​ CEN
ភ្នំពេញ: អ្នកទោស ៤១២ នាក់ ត្រូវ​លើកលែង​ទោស​។ រីឯ​អ្នកទោស ៨៩ នាក់​ផ្សេង​ទៀត ត្រូវបាន​បន្ធូរបន្ថយ​ទោស សម្រាប់​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង បូជា​ព្រះ​បរម​សព សម្តេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។ ក្នុងចំណោម​អ្នកទោស​ទាំងនោះ ក៏​មាន​ជនជាតិ​ថៃពីរនាក់ ដែល​ជា​សកម្មជន​អាវ​លឿងប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​ផងដែរ​។​ នេះបើតាមអគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ក្រសួងមហាផ្ទៃ។

​សេចក្តីសម្រេច​លើកលែងទោស និង​បន្ធូរបន្ថយ​ទោសដល់​ទណ្ឌិត​ជិត ៥០០ នាក់​នោះ ​ត្រូវបាន​ធ្វើឡើងតាមរយៈ​ព្រះរាជក្រឹត្យ​ឡាយ​ព្រះហស្ដ​លេខា​ដោយ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី តាម​ការស្នើ​ទូលថ្វាយ​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

លោកឧត្តមសេនីយ៍ គុយ ប៊ុនសន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ របស់​ក្រសួង​មហាផ្ទៃ បានលើកឡើងថា ខាងពន្ធនាគាររបស់លោក បានត្រៀម​លក្ខណៈ​សម្បត្តិ​រួច​រាល់​ហើយ ដើម្បី​ដឹក​ជញ្ជូន​អ្នក​ទោស ដែល​ត្រូវ​លើក​លែង​ទោស នៅថ្ងៃ​ថ្វាយ​​ព្រះភ្លើង បូជាព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ នាថ្ងៃទី៤កុម្ភៈ ឆ្នាំ២០១៣។


​កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ក្រសួងការបរទេស បាន​ប្រកាស​ពី​ការព្រមព្រៀង​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ចំពោះ​ការសម្រេច​លើកលែងទោស​ទណ្ឌិត​ថៃ​ម្នាក់ គឺ​អ្នកស្រី រ៉ា​ទ្រី ពី​ប៉ា​តា​ណា​ប៉ៃ​ប៊ូ​ន ដែល​ជាប់ទោស ៦​ឆ្នាំ​។ ចំណែក លោក វី​រ៉ា ស៊ុម​ក្វាម​ឃី​ដ ដែល​ជាប់ទោស ៨​ឆ្នាំ នឹង​ត្រូវ​បន្ធូរបន្ថយ​ទោស​។ ជនជាតិ​ថៃ​ទាំងពីរជា​សកម្មជន​អាវ​លឿង​ថៃ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ កាត់ទោស​ពី​បទឆ្លងដែន​ចូល​ទឹកដី​កម្ពុជា​ខុសច្បាប់ និងធ្វើ​ចារកម្ម កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១០​។​

​យ៉ាងណាក៏ដោយ ក្នុង​ព្រះរាជក្រឹត្យ​បន្ធូរបន្ថយ និង​លើកលែងទោស​ទណ្ឌិត ក្នុង​ឱកាស​​ព្រះរាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នាពេលនេះ គឺ​មិន​មាន​ឈ្មោះ​លោក សម រង្ស៉ី ប្រធាន​គណបក្សប្រឆាំង ដែល​កំពុង​និរទេស​ខ្លួនរស់​នៅ​ក្រៅប្រទេស និង​លោក ម៉ម សូណង់ដូ ឡើយ​។

លោក អង្គ វង្ស​វឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​ប្រាប់​អ្នកកាសែត​ថា ករណី​លោក​សម​រង្ស៊ី និង​លោក ម៉ម សូណង់ដូ គឺ​មិន​ទាន់​ចប់​នីតិវិធី​នៅ​តុលាការ​នៅឡើយ​ទេ​៕​ H

No comments:

Post a Comment

I like Blogger