សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Sunday, January 27, 2013

ប្រមុខ​អាស៊ាន​ថ្មី សម្តែង​កង្វល់​ចំពោះ​ការ​វិវត្ត​យឺត​នៃ​ការ​បង្កើត​សហគមន៍​អាស៊ាន​

Friday, 25 January 2013 Reuters From The Phnom Penh Post
130125_17a
អតីត​អនុ​រដ្ឋមន្ត្រីការបរទេសវៀតណាម លោក​ឡេ លឿង មីញ (ឆ្វេង)ក្នុងពិធី​ផ្ទេរ​តំណែងប្រ​មុខ​អាស៊ាន​។ Reuters

ក្រុង ហ្សាការតា: បណ្តាញ​ទូរទស្សន៍​សិង្ហបុរី Channel News Asia បាន​រាយការណ៍​ពី​ថ្ងៃ​ពុធ​ថា អគ្គ​លេខា​ធិការ​ទើប​នឹង​ឡើង​ថ្មីៗ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​(អាស៊ាន​)បាន​សម្ដែង​កង្វល់​ពី​ការ​វិវត្ត​យឺត​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​សហគមន៍​អាស៊ាន​ត្រឹម​ឆ្នាំ​២០១៥​។

លោក ឡេ លឿងមីញ​បាន​និយាយ​ថា​រដ្ឋ​ជា​សមាជិក​ទាំង​អស់​មិន​ទាន់​បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិ​សញ្ញា​មួយ​ចំនួន​និង​កិច្ច​ព្រម​ព្រៀង​ដែល​ចាំ​បាច់​ដើម្បី​ប្រែ​ក្លាយ​តំបន់​នេះ​ទៅ​ជា​ផ្សារ​តែ​មួយ​នៅ​ឡើយ​។

ចំណុច​នេះ​នឹង​ក្លាយ​ជា​បញ្ហា​សំខាន់​មួយ​ដែល​លោក​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​អាណត្តិ​៥​ឆ្នាំ​នៅ​ក្នុង​តំណែង​របស់​លោក។

លោក មីញ វ័យ៦១​ឆ្នាំ​បាន​ហៅ​ក្រុង​ហ្សាការតា​ថា​ជា​ផ្ទះ​លោក​តាំង​ពី​បាន​ឡើង​កាន់​តំណែង​ជា​អគ្គ​លេខា​ធិការ​អាស៊ាន​នៅ​ដើម​ឆ្នាំ​នេះ​។

រដ្ឋធានី​នៃ​ឥណ្ឌូនេស៊ី​នេះ គឺ​ជា​លេខាធិការ​ដ្ឋាន​អាស៊ាន​ដែល​ជា​មជ្ឈ​មណ្ឌល​កណ្តាល​សម្រាប់​សមាជិក​អាស៊ាន​ទាំង​១០​តាំង​នៅ​។


ក្នុង​នាម​ជា​ជនជាតិ​វៀតណាម​ដំបូង​ដែល​កាន់​តំណែង​អគ្គ​លេខាធិការ​នេះ​លោក មីញដឹក​នាំ​អាស៊ាន​ក្នុង​គ្រា​មាន​បញ្ហា​ប្រឈម​បំផុត​។​កង្វល់​ចំពោះ​មុខ​បំផុត​របស់​លោក​គឺ​ការ​វិវត្ត​យឺត​យ៉ាវ​ក្នុង​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រឹម​ឆ្នាំ​២០១៥​។លោក​មីញ បាន​ថ្លែង​ថា៖«យើង​មិន​ទាន់​ដើរ​លើ​ផ្លូវ​ត្រូវ​នៅ​ឡើយ។ យើង​នៅ​មាន​ការ​ងារ​ច្រើន​ទៀត ដែល​ត្រូវ​ធ្វើ​។​បញ្ហា​ប្រឈម​ធំ​មួយ​គឺ​ថា​នៅ​ពេល​យើង​អាច​ព្រម​ព្រៀង​លើ​វិធានការ​ជា​ច្រើន​យើង​អាច អនុម័ត​សន្ធិ​សញ្ញា និង​កិច្ច​ព្រម​ព្រៀង​ជា​ច្រើន​។ ជំហាន​នៃ​ការ​ផ្តល់​សច្ចាប័ន​និង​ការ​អនុវត្ត​លើ​ផ្នែក​នៃ​រដ្ឋ​ជា​សមាជិក​គឺ​នៅ​មាន​សភាព​យឺត​យ៉ាវ​បន្តិច​»។

ដោយ​ទទួល​ស្គាល់​ឧបសគ្គ​ដែល​រដ្ឋ​នីមួយៗ​បាន​ប្រឈម​លោក​មីញ បាន​ថ្លែង​ថា​រដ្ឋ​ទាំង​អស់​ត្រូវ​តែ​ពុះ​ពារ​បើ​សិន​អាស៊ាន​ត្រូវ​ក្លាយ​ជា​ទីផ្សារ​តែ​មួយ​។

អគ្គ​លេខា​ធិការ​រូប​នេះ ក៏​បាន​កំណត់ ចក្ខុ​វិស័យ​របស់​លោក​ពី​ការ​បញ្ចុះ​បញ្ចូល​អាស៊ាន និង​ចិន​ចាប់​ផ្ដើម​ពិភាក្សា​គ្នា​ស្ដីពី​ក្រម​សីលធម៌​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង​។

មក​ដល់​ពេល​នេះ​លោក​បាន​មើល​ឃើញ​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​វិជ្ជមាន​មួយ​នៅ​ចិន​។

លោក​មីញ​បាន​មាន​ប្រសាសន៍ ថា៖ «​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​គោល​នយោ​បាយ​ខ្លួន​ថ្នាក់​ដឹក​នាំ​ចិន​បាន​អះអាង​ថា អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​របស់​ពួកគេ​គឺ​សំដៅ​ពង្រឹង​ទំនាក់​ទំនង​និង​កិច្ច​សហការ​ជាមួយ​បណ្ដា​ប្រទេស​នៅ​ជិត​ខាង​ផង​ដែរ។

លោក​បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​នឹង​និយាយ​ថា​អាស៊ាន​រឹង​មាំ​រួប​រួម​គ្នា​និង​មាន​ស្ថិរភាព​មួយ​គឺ​ជា​ផល​ប្រយោជន៍​មិន​ត្រឹម​តែ​បណ្ដា​ប្រទេស​អាស៊ាន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​សម្រាប់​បណ្ដា​ប្រទេស​នៅ​ជិត​ខាង​យើង​មាន​ដូច​ជា​ចិន​ផង​ដែរ»។

លោក​បាន​ថ្លែង​បន្ថែម​ថា អាស៊ាន​បាន​ជម្នះ​រាល់​ការ​បង្ហាញ​ពី​ភាព​មិន​រួប​រួម​គ្នា​កាល​ពី​ឆ្នាំ​មុន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​រាជធានី​ភ្នំពេញ​ហើយ​ពេល​នេះ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី ចាប់​ផ្ដើម​ការ​ពិភាក្សា​ជាមួយ​ចិន​។

ក្នុង​នាម​ជា​អគ្គ​លេខា​ធិការ លោក មីញ ប្រាកដ​ជា​ឲ្យ​គេ​កាត់​បន្ថយ​ការងារ​លោក​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​បន្ទាប់​។

ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​គឺ​នៅ​សល់​តែ​រយៈ​ពេល​បី​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ហើយ​លោក​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា អាស៊ាន​រក្សា​បាន​នូវ​ភាព​ប្រាកដ​ប្រជា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែល​ធ្លាប់​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​រួច​ហើយ​នៅ​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​៕ PN

No comments:

Post a Comment

I like Blogger