សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 18, 2013

លោក​អូបាម៉ា ប្រកាស​អំពី​គោល​នយោបាយ​គ្រប់​គ្រង​អាវុធ​នៅ​សហរដ្ឋ​អាមេរិក

Friday, 18 January 2013 Reuters Phnom Penh Post
130118_18a
លោក​អូបាម៉ា ប្រ​កាស​សេចក្តីស្នើ​ច្បាប់​ប្រឆាំងហិង្សា​កាំ​ភ្លើង​ ខណៈលោក​បៃដិនស្តាប់នៅសេតវិមាន។ Reuters
ក្រុង​វ៉ាស៊ីនតោនៈ ប្រធានា​ធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​អំពាវ​នាវ​ឲ្យ​មាន​វិធាន​ការ​ជា ថ្មី​នូវ​បម្រាម​មួយ​លើ​អាវុធ​ប្រយុទ្ធ​«​ស្ទីល​យោធា»​និង​ការ​ត្រួត​ ពិនិត្យ​លើ​ប្រវត្តិ​ថ្កោល​ទោស​សម្រាប់​ការ​លក់​អាវុធ​ជា​ផ្នែក​មួយ​នៃ​ការ​ កញ្ចប់​វិធាន​ការ​ប្រតិបត្តិ និង​សេចក្តី​ស្នើ​ច្បាប់​ដែល​មាន​ទឹក​ប្រាក់​៥០០​លាន​ដុល្លារ​ដែល​គេ​ធ្វើ​ ឡើង​ក្នុង​បំណង​កាត់​បន្ថយ​អំពើ​ហិង្សា​អាវុធ​មួយ​ខែ​បន្ទាប់​ពី​ការ​បាញ់​ ប្រហារ​ទ្រង់​ទ្រាយ​ធំ​នៅ​រដ្ឋ​ខុណ្ណិក ធីខាត់ ដែល​បាន​សម្លាប់​សិស្ស​សាលា​បឋម​សិក្សា​២០​នាក់​។
ថ្លែង​នៅ​ឯ​សេត​វិមាន​កាល​ពី​ថ្ងៃ​ពុធ លោក អូបាម៉ា បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រតិបត្តិ​ចំនួន​២៣​ដែល​នឹង​ទាម​ទារ​ឲ្យ​មាន ​ការ​យល់​ព្រម​ពី​សភា​។
ដោយ​ហៅ​កំណែ​ទម្រង់​របស់​លោក​ថា ជា​«​សុភ​វិនិច្ឆ័យ​» លោក អូបាម៉ា បាន​ថ្លែង​ថា លោក ក៏​ដូច​ពលរដ្ឋ​អាមេរិក​ភាគ​ច្រើន​បំផុត​ដែរ បាន​គោរព​ទំនៀម​ទម្លាប់​ដ៏​រឹង​មាំ​របស់​អាមេរិក​នៃ​ការ​កាន់​អាវុធ​»​ ប៉ុន្តែ​«​អំពើ​ហិង្សា​មិន​ចេះ​ចប់​» គេ​ត្រូវ​តែ​បញ្ចប់​។

ខណៈ​ដែល​លោក អំពាវ​នាវ​ការ​ទប់​ស្កាត់​ជាថ្មី​ស្តីពី​ការ​លក់​អាវុធ លោក អូបាម៉ា បាន​ថ្លែង​ថា​៖«​បើ​សិន​ជា​មាន​រឿង​មួយ​ដែល​យើង អាច​ធ្វើ​ដើម្បី​កាត់​បន្ថយ​ហិង្សា​។ បើ​សិន​ជា​មាន​ជីវិត​មួយ​ដែល​គេ​អាច​ជួយ​សង្គ្រោះ​បាន​ដូច្នេះ​យើង មាន​កាតព្វ​កិច្ច​ត្រូវ​ព្យាយាម​»​។
អនុ​សាសន៍​របស់​ប្រធានា​ធិបតី​នឹង​ណែនាំ​មជ្ឈ​មណ្ឌល​ដើម្បី​គ្រប់​គ្រង​ ជំងឺ​ឲ្យ​ជួយ​ស្រាវ​ជ្រាវ​រក​មូល​ហេតុ និង​ការ​បង្ការ​ហិង្សា​អាវុធ​។
លើស​ពី​នេះ លោក អូបាម៉ា បាន​តែង​តាំង​លោក ថត់ ចូនស៍​ជា​នាយក​ការិយាល័យ​គ្រឿង​ស្រវឹង ថ្នាំ​ជក់ អាវុធ និង​គ្រឿង​ផ្ទុះ​។ ក្នុង​ពេល​បច្ចុប្បន្ន​លោក​ចូនស៍ ជា​នាយក​ស្តី​ទី​នៃ​ទី​ភ្នាក់​ងារ​នេះ​។
អូបាម៉ា និង​លោក ចូ បៃដិន អម​ដោយ​កុមារៗ ក្នុង​ព្រឹត្តិការណ៍​សេត​វិមាន​នោះ៕ ​NR

No comments:

Post a Comment

I like Blogger