សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 31, 2013

ក្រសួង​មហា​ផ្ទៃ បង្វិល​រឿង​ដីធ្លី​របស់​សហគមន៍​ពីរ ទៅ​សាលា​រាជ​ធានី​ភ្នំ​ពេញ​វិញ

ជន ស្រីណុច និង ស៊ុន ណារិន VOD ថ្ងៃទី ៣១ មករា ២០១៣

ក្រសួង​មហា​ផ្ទៃ ស្នើ​ឲ្យ​សាលា​រាជ​ធានី​ភ្នំ​ពេញ ពិនិត្យ​ឡើង​វិញ​ពី​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​ពីរ ដែល​រង​ការ​បណ្តេញ​ចេញ មិន​ផ្តល់​សំណង​សម​រម្យ។

លិខិត​អន្ត​រា​គមន៍​របស់​ក្រសួង​មហា​ផ្ទៃ ដែល​VOD​ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ ឲ្យ​ដឹង​ថា ក្រសួង​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​សហគមន៍​​​បុរី​កីឡា ខណ្ឌ​៧​មករា សុំ​ឲ្យ​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច សង់​អាគារ​ចំនួន​១០​តាម​កិច្ច​សន្យា និង​សហគន៍​៣៤៧​ខណ្ឌ​ទួល​គោក សុំ​ផ្តល់​សំណង​សម​រម្យ​មុខ​បណ្តេញ​ចេញ។ លិខិត​បន្ត​ថា ក្រសួង​មហាផ្ទៃ​យល់​ឃើញ​ថា​ ករណី​នេះ ជា​ដែន​សមត្ថ​កិច្ច​របស់​សាលា​រាជ​ធានី​ភ្នំ​ពេញ ជា​អ្នក​ដោះ​ស្រាយ។

តំណាង​សហគមន៍ ដែល​មាន​ជម្លោះ​​ដីធ្លី​ទាំង​ពីរ​នេះ រីក​រាយ​ពេល​ទទួល​បាន​លិខិត​អន្តរាគមន៍​នេះ។

នៅ​រសៀល​នេះ មន្ត្រី​សាលា​​រាជ​​ធានី​​ភ្នំ​ពេញ​​បាន​ទទួល​​យក​​ញត្តិ ហើយ​​សន្យា​​ថា​​នឹង​​ផ្តល់​​ដំណឹង​​ក្រោយ​​ព្រះ​រាជ​ពិធី​​ថ្វាយ​ព្រះ​ភ្លើង​អង្គ​​សម្តេច​ឪរួច​​រាល់។


កាល​ពីដើម​សប្តាហ៍​មុន សហគមន៍​ដែលត្រូវ​បាន​បណ្តេញ​នៅ​អតីត​បុរី​កីឡា ១១៧​គ្រួសារ និង​សហគមន៍​៣៤៧ ចំនួន​១៤​គ្រួ​សារ បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​អន្តរាគមន៍​រក​ដំណោះ​ស្រាយ។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ព្រឹត្តិ​ការណ៍​បណ្តេញ​ចេញ ដោយ​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើង​នៅ​សហគមន៍​អតីត​បុរី​កីឡា ដែល​ពលរដ្ឋ​ជាង​៣០០​គ្រួសារ ត្រូវ​បាន​បណ្តេញ​ទៅ​ឲ្យ​រស់​នៅ​ជាយ​ក្រុង នឹង​មួយ​ចំនួន​ទៀត នៅ​បន្ត​តវ៉ា​រហូត​សព្វ​ថ្ងៃ។ ការ​បណ្តេញ​ចេញ​​នេះ ពលរដ្ឋ​ចោទ​ថា កម្លាំង​របស់​សាលា​រាធានី​សហការ​ជាមួយ​កម្លាំង​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ីច៕

 

No comments:

Post a Comment

I like Blogger