សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 17, 2013

កិច្ច​ប្រជុំ​មេគង្គ​មិន​មាន​របៀប​វារៈ​សង់​ទំនប់


130117_04a
អ្នក​ភូមិ​តាម​ទន្លេ​ នៅ​តំបន់​សង់ទំនប់​សាយ៉ា​ប៊ូរី​ នៅ​ឡាវ​។ រូបថត សហ​ការី

ភ្នំពេញៈ ខណៈ​ដែល​ការ​សាង​សង់​ទំនប់​សាយ៉ា​ប៊ូរី កំពុង​បន្ត ហើយ​មាន​របាយ​ការណ៍​អំពី​ការ​រៀប​ចំ​គ្រឹះ​សំណង់​នៅ​គម្រោង​ទំនប់​ដទៃ​ទៀត​នៅ ឡាវ កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណៈកម្ម​ការ​ទន្លេ​មេគង្គ បាន​ចាប់​ផ្តើម​កាល​ពី​ម្សិល​មិញ ដោយ​ពុំ​បាន​លើក​ឡើង អំពី​បញ្ហា​ទាំង​នេះ​ក្នុង​របៀប​វារៈ​ឡើយ។

យោងតាមរបៀប​វារៈ របស់​គណៈកម្មការ តំណាង​ពី​ប្រទេស​សមាជិក គឺ​កម្ពុជា ឡាវ ថៃ និង​វៀតណាម បាន​ពិភាក្សា​អំពី​ថាមពល​វារី​អគ្គិសនី និង​ការ​គ្រប់​គ្រង​ទឹក​ប្រកប​ដោយ​ចីរភាព​ជា​ទូទៅ ប៉ុន្តែ​ពុំ​ពិភាក្សា អំពី​បញ្ហា​ទំនប់​សាយ៉ា​ប៊ូរី និង​កិច្ច​ពិគ្រោះ​យោបល់​ជាមុន របស់​គណៈកម្ម​ការ​ទន្លេ​មេគង្គ​ឡើយ។


លោក ឈិត សំអាត នាយក​ប្រតិបតិ្ត​នៃវេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា បាន​ថ្លែង​ថា កិច្ច​ប្រជុំ​នៅ​លួង​ប្រាបាង នៅ​ឡាវ ដែល​នឹង​បន្ត​នៅ​ថ្ងៃ​នេះ គឺ​ជា​ឱកាស​មួយ សម្រាប់​រដ្ឋាភិបាល​ថ្លែង​អំពី​ទំនប់​សាយ៉ាប៊ូរី ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍ថៃ Ch. Karnchang បាន​ចាប់​ផ្តើម​សាង​សង់​ឲ្យ​ឡាវ កាល​ពី​ខែ​វិច្ឆិកា។ «រដ្ឋាភិបាល​ថ្នាក់​តំបន់ មាន​អំណាច​ទប់​ស្កាត់​សោកនាដ​កម្ម​នេះ ..ដែល​នឹង​អាច​កើត​ឡើង​ប្រសិន​បើ​ទំនប់​សាយ៉ាប៊ូរី និង​ទំនប់​ទន្លេ​មេគង្គ​ដទៃ​ទៀត ដំណើរ​ការ​សាង​សង់​នោះ»។ លោក បន្ថែម​ទៀត​ថា៖ «យើង​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ថ្នាក់​តំបន់​និង​ម្ចាស់​ជំនួយ​សូម​ធានា​ពិនិត្យ​ឡើង​វិញ​លើ​កិច្ច​ពិគ្រោះ​យោបល់​ជាមុន មុន​ពេល​គម្រោង​ដទៃ​ទៀត​ដំណើរ​ទៅ​មុខ»។

អង្គការបរិស្ថាន​ទន្លេអន្តរជាតិ ដែល​ថ្លែង​ថា កិច្ចការ​បឋម​សម្រាប់​គម្រោង​ទំនប់​វារី​អគ្គិសនី​ដទៃ​ទៀត​បាន​ចាប់​ផ្តើម ហើយ​នោះ បាន​ចេញ​របាយ​ការណ៍​មួយ​នា​សប្តាហ៍​នេះ ដោយ​ចោទ​ប្រកាន់​ឡាវ​ថា បាន​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥​ដែល​ចែង​ថា សមាជិក​ត្រូវ​សម្រេច​ជា​ឯកច្ឆន្ទ​លើ​គម្រោង​ទន្លេ​មេគង្គ ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង និង​ច្បាប់​ដទៃ​ទៀត។ របាយ​ការណ៍​នោះ​សរសេរ​ថា៖ «កិច្ច​ពិគ្រោះ​យោបល់​ជា​មុន ស្តីពី​ទំនប់​វារី​អគ្គិសនី​របស់​គណៈកម្ម​ការ​ទន្លេ​មេគង្គ ហាម​ឃាត់​រដ្ឋាភិបាល​មិន​ឲ្យ​អនុវត្ត​គម្រោង ខណៈ​ពេល​កំពុង​បន្ត​កិច្ច​ពិគ្រោះ​យោបល់។ ​ដូច​គ្នា​ផង​ដែរ ច្បាប់​អន្តរ​ជាតិ​ក៏​ហាម​ឃាត់​មិន​ឲ្យ​អនុវត្ត​គម្រោង​ទេ ខណៈ​ពេល​កំពុង​អនុវត្ត​កិច្ច​ពិគ្រោះ​យោបល់»។

អង្គការដទៃទៀត ក្នុង​នោះ​មាន WWF បាន​សម្តែង​ក្តី​កង្វល់​អំពី​របៀប​វារៈ ខណៈ​ដែល​ក្រុម​អ្នក​នយោបាយ​ថៃបាន​សរសេរ​លិខិត​ទៅ​លោកស្រី យីងឡាក់ ស៊ីណា​វ៉ាត្រា នាយក​រដ្ឋមន្រ្តី​ថៃ ដើម្បី​ជំរុញ​លោក​ស្រី​លើក​ឡើង​បញ្ហា​ទំនប់​សាយ៉ាប៊ូរី​ ក្នុង​កិច្ច​ប្រជុំ​ទន្លេ​មេគង្គ។ សេចក្តី​ថ្លែង​ពី​ប្រទេស​សមាជិក និង​ម្ចាស់​ជំនួយ​ត្រូវ​បាន​រំពឹង​ថានឹង​ចេញ​នៅ​ថ្ងៃ​នេះ។

លោក តែ ណាវុធ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដែល​ជា​សមាជិក​ប្រតិភូ​កម្ពុជា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕ TK

No comments:

Post a Comment

I like Blogger