សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, January 29, 2013

ជនពិការ​កម្ពុជា​មាន​ខែល​សម្រាប់​ជួយ​ការពារ

Tuesday, 29 January 2013 Penny Richards The Phnom Penh Post
130129_02

ប្រជាពលរដ្ឋ​​ពិការ​​ ចូល​ទៅ​គោរព​​ព្រះ​បរម​សព​​សម្តេច​ឪ នរោត្តម សីហនុ​​ នៅ​ព្រះ​បរម​រាជ​វាំង កាល​ពី​​សប្តាហ៍​មុន​។ រូបថត ផា លីណា​

សម្រាប់ ប្រជាជន​ជាច្រើន​ក្នុង​ពិភពលោក ជន​ពិការ​ប្រឈម​មុខ​នឹង​ភាព​ក្រីក្រ និង​ការ​រើសអើង។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​ពិការ​ អ្នក​នឹង​ទំនង​ជា​មាន​ប្រាក់​ចំណូល​ទាប អ្នក​អាច​ប្រឈម​នឹង​ការ​នៅ​ដាច់​ដោយ​ឡែក​ពី​សង្គម។ អ្នក​ក៏​ទំនង​ជា​មាន​លទ្ធភាព​ទទួល​សេវា​សុខាភិបាល​មូលដ្ឋាន​តិច ជាង​អ្នក​ដទៃ​ផង​ដែរ។ ប្រសិន​បើ​អ្នក​ជា​កុមារ​ពិការ អ្នក​ទំនង​ជា​មាន​លទ្ធភាព​បាន​ទៅ​រៀន​តិច​ជាង​គេ និង​សម្រេច​ជោគជ័យ​ក្នុង​ការ​សិក្សា​តិច​ជាង​គេ។

ជាង​នេះ​ទៅ ទៀត ស្រ្តី​ដែល​មាន​ភាព​ពិការ ជាញឹកញាប់ រឹត​តែ​ទទួល​រង​ការ​ឈឺចាប់​ជាង​នេះ​ទៀត ដោយ​សារ​តែ​ឧបសគ្គ​លើស​បុរស ដូច​ជា ការ​រើសអើង ចំពោះ​ស្រ្តី​។ នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​ផង​ដែរ​ ដោយ​រដ្ឋ​សភា តាម​រយៈ​ការ​ផ្តល់​សច្ចាប័ន​របស់​កម្ពុជា ទៅ​លើ​អនុសញ្ញា ស្តីពី​សិទ្ធិ​ជនពិការ កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ហើយ​ព្រះមហាក្សត្រ ព្រះ​បាទ ​នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្ថលេខា ឲ្យ​អនុវត្ត​ច្បាប់​នេះ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ដែល​នេះ ជា​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ដំណើរ​ការ​ផ្តល់​សច្ចាប័ន។


កាល ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន បាន​ជម្រាប​ទៅ​ភាគី​ទាំង​អស់​ថា អនុ សញ្ញា​នេះ នឹង​ចូល​ជា​ធរមាន សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ទី១៩ ខែ​មករា​។

ប្រទេស​អូស្រ្តាលី​ បាន​អបអរ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់​ខ្លួន ក្នុង​ការ​ផ្តល់​សច្ចាប័ន ដល់​អនុសញ្ញា​នេះ​ ហើយ​វា​បាន​ចូល​ជា​ធរមាន កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។ អនុសញ្ញា​នេះ​ នឹង​ជា​សន្ធិសញ្ញា​ចង​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ ដែល​មាន​គោល​បំណង​ជំរុញ ការពារ និង​ធានា​នូវ​ការ​ទទួល​បាន​ពេញលេញ និង​ស្មើភាព​គ្នា​នូវ​រាល់​សិទ្ធិ​ទាំង​អស់ និង​មូលដ្ឋាន​គ្រឹះ​នៃ​សេរីភាព​សម្រាប់​ប្រជាជន​ពិការ​ទាំងអស់ និង​លើក​កម្ពស់​ការ​គោរព​សេចក្តី​ថ្លៃ​ថ្នូរ​ដូច​គ្នា។ ប្រទេស​កម្ពុជា​បាន​ចូល​រួម​ជាមួយ​ប្រទេស​ចំនួន​១២៦​ដែល​បាន​ផ្តល់​សច្ចាប័ន​ដល់​អនុសញ្ញា​នេះ ក្នុង​នោះ​ក៏​មាន អូស្រ្តាលី ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ថៃ និង​ចិន​ផង​ដែរ​។

តាម​រយៈ​ការ​ធ្វើ​ដូច្នេះ វា​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​ធានា​ថា ប្រជាជន​ពិការ ទទួល​បាន​សិទ្ធិ​ស្មើ​ភាព​គ្នា ដូច​នឹង​ពលរដ្ឋ​ផ្សេងៗ​ទៀត​។

ការ​ផ្តល់​សច្ចាប័ន​នេះ​ នឹង​ជួយ​ប្រជាជន​ពិការ​កម្ពុជា​ ប្រមាណ ២ លាន​នាក់​ឲ្យ​អាច​ចូល​រួម​សកម្ម​ជាង​មុន​នៅ​ក្នុង​សង្គម​ព្រម​ទាំង នឹង​ជួយ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ចំពោះ​ឥរិយាបថ របស់​ប្រជាជន​ពិការ​ ក្នុង​សហគមន៍​ឲ្យ​ប្រសើរ​ឡើង​ជាង​មុន​។ ​ប្រទេស​អូស្រ្តាលី មាន​មោទនភាព ធ្វើ​ជា​អ្នក​គាំទ្រ​យូរ​អង្វែង ចំពោះ​ការ​អភិវឌ្ឍ ​ដែល​រួម​បញ្ចូល​ជន​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ អូស្ត្រាលី បាន​ជួយ​រាជ​រដ្ឋាភិបាល ​និង​អង្គការ​ជន​ពិការ​កម្ពុជា ក្នុង​ការ​រៀប​ចំ​ឲ្យ​មាន​ការ​ផ្តល់​សច្ចាប័ន ដល់​អនុសញ្ញា​នេះ។ ការ​គាំទ្រ​នេះ​ គឺជា​ផ្នែក​មួយ​នៃ​វិធី​សាស្រ្ត​អនុវត្ត​របស់​អូស្រ្តាលី ក្នុង​ការ​បំពេញ​ឲ្យ​បាន​នូវ​តម្រូវ​ការ និង​អាទិភាព​របស់​ប្រជាជន​ពិការ​ និង​ធានា​ថា ពួក​គេ​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍន៍ តាម​រយៈ​កម្មវិធី​ជំនួយ​របស់​យើង​ ស្រប​ទៅ​តាម​យុទ្ធសាស្រ្ត​ការ​អភិវឌ្ឍ​ សម្រាប់​ទាំង​អស់​គ្នា របស់​អូស្រ្តាលី​។ ជា​មួយ​នឹង​ការ​គាំទ្រ​ការ​ផ្លាស់​ប្តូរ ជា​ប្រវត្តិសាស្រ្ត​នេះ អូស្រ្តាលី​បាន​ផ្តល់​មូលនិធិ ដល់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣៧ អង្គការ ដែល​ផ្តល់​សេវា ដល់​ប្រជាជន​ពិការ​។ ការ​គាំទ្រ​របស់​អូស្រ្តាលី​អាច​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ជាង​ ៧០០០ នាក់ មាន​លទ្ធ​ភាព​ទទួល​បាន​សេវា​សម្រាប់​ជន​ពិការ រួម​មាន​ដូច​ជា ​ដៃ​ជើង​សិប្បនិមិ្មត ឧបករណ៍​ជំនួយ​រាង​កាយ​ កៅអី​មាន​កង់ ​និង​ការ​ព្យាបាល​ផ្សេងៗ។ ការ​ធ្វើ​ឲ្យ​អនុសញ្ញា​ក្លាយ​ទៅ​ជា​សកម្មភាព នឹង​តម្រូវ​ឲ្យ​មាន​ការ គាំទ្រ​ពី​គ្រប់​ផ្នែក​ទាំង​អស់​របស់​រាជរដ្ឋាភិបាល ប្រជាជន​ពិការ​ត្រូវ​តែ​ដើរ​តួ​ឲ្យ​សកម្ម និង​សំខាន់​ ពាក់ព័ន្ធ​នឹង​សេចក្តី​សម្រេច និង​គោល​នយោបាយ​ទាំង​ឡាយ​ណា ដែល​ប៉ះពាល់​លើ​ពួក​គេ។

អូស្រ្តាលី ទន្ទឹង​រង់ចាំ​គាំទ្រ​ប្រជាជន​ពិការ ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​កម្មវិធី​ជំនួយ​របស់​យើង​ ខណៈ​ដែល​រាជរដ្ឋាភិបាល​ធ្វើ​ការ​ងារ​អនុវត្ត​កាតព្វ​កិច្ច​របស់​ខ្លួន​ ក្រោម​អនុសញ្ញា​នេះ​។

អូស្រ្តាលី គាំទ្រ​ការ​អភិវឌ្ឍ​ដែល​រួម​បញ្ចូល​ជន​ពិការ ដោយ​ធ្វើ​ឲ្យ​រាល់​ទិដ្ឋភាព​ទាំង​អស់​នៃ​កម្ម​វិធី​ជំនួយ​របស់​យើង​ រួម​បញ្ចូល​ជន​ពិការ​ និង​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​គោលដៅ​ដើម្បី​បំបែក​ឧបសគ្គ​កើត​មាន​លើ​ជន ពិការ​ដែល​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ជាតិ។

គំនិត​ផ្តួច​ផ្តើម​ទាំង នេះ​ រួម​មាន​ការ​កសាង​សមត្ថភាព របស់​ជន​ពិការ តាម​រយៈ​អង្គការ​តំណាង​របស់​ពួក​គេ​ដើម្បី​ធ្វើ​ការ​តស៊ូ​មតិ ចំពោះ​សិទ្ធិ​របស់​ពួក​គេ។ ការ​វិនិយោគ​របស់​អូស្រ្តាលី លើ​សេវា គាំទ្រ​ជន​ពិការ រួម​បញ្ចូល​ទាំង​ការ​ស្តារ​នីតិ​សម្បទា និង​ឧបករណ៍​ជំនួយ​ដែល​អាច​ធ្វើ​ឲ្យ​ប្រជាជន​ពិការ​ទាំង​នោះ ទទួល​បាន​ការ​ងារ មាន​លទ្ធភាព​ទៅ​រៀន​សូត្រ ​មើល​ថែរក្សា​គ្រួសារ​របស់​ខ្លួន និង​ការ​កែ​លម្អ​គុណភាព​ជីវិត​។

កម្មវិធី​ជំនួយ​ប្រសិទ្ធភាព​សម្រាប់​អូស្រ្តាលី ​របស់​រដ្ឋាភិបាល​អូស្រ្តាលី​៖ ការ​ធ្វើ​ឲ្យ​មាន​ភាព​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​មួយ ការ​ធ្វើ​ឲ្យ​គោល​នយោបាយ​ទទួល​បាន​លទ្ធ​ផល​ពិត​ប្រាកដ បាន​ធ្វើ​ឲ្យ​ជីវិត​របស់​ប្រជាជន​ពិការ​ប្រសើរ​ឡើង និង​ជា​គោលដៅ​ចម្បង។ អូស្រ្តាលី​ទទួល​ស្គាល់​ថា ជំនួយ​របស់់​យើង ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ប្រសិទ្ធភាព ហើយ​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ កម្មវិធី​នេះ​បាន​ទៅ​ដល់​ និង​ពិត​ជា​ផ្តល់​អត្ថ​ប្រយោជន៍​ទៅ​ដល់​ប្រជាជន​ប្រមាណ​ពីរ​លាន​នាក់ ដែល​កំពុង​រស់​នៅ​ជាមួយ​នឹង​ភាព​ពិការ។

ជាមួយ​នឹង​ការ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា ស្តី​ពី​សិទ្ធិ​ជន​ពិការ អនាគត​របស់​ជន​ពិការ​កម្ពុជា នឹង​ភ្លឺថ្លា​ជាង​មុន៕ PS

No comments:

Post a Comment

I like Blogger