សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 16, 2013

កម្មករ​រោងចក្រ​ជាង ២ពាន់​នាក់​គ្រោង​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ជាតិ​លេខ៤

Wednesday, 16 January 2013 ​មុំ គន្ធា Phnom Penh Post

130116_05b
កម្មកររោងចក្រ Gladpeer Garment គំរាមបិទផ្លូវជាតិលេខ៤។ រូប ស្រ៊ុន

ភ្នំពេញៈ កម្មករ​ជាង​២ពាន់​នាក់​កាលពី​ម្សិលមិញ​បាន​បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ រោងចក្រ Gladpeer Garment ក្នុង​រាជធានី​និង​បាន​គំរាម​បិទ​ផ្លូវ​ជាតិ​លេខ​៤​ នៅ​ថ្ងៃ​នេះ​ឬ​ថ្ងៃ​ស្អែក ប្រសិន​ចំណុច​ទាមទារ​គ្មាន​ដំណោះស្រាយ។

បន្ទាប់​ពី​ជួប​ចរចា​មិន​បាន​ជោគជ័យ​ជាមួយ​ភាគី​រោងចក្រ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ម្តុំ​គ្នា នៅ​ម៉ោង​៦​ព្រឹក​ម្សិលមិញ និង​ចាក់​ធុង​បាស់​រាំ ខណៈ​រោង​ចក្រ​ថត​សកម្មភាព​តវ៉ា​ដាក់​វីដេអូ។ នេះ​បើ​តាម លោក​ គៀត​ សុគុម​ តំណាង​សហជីព​ស៊ីខៅឌូ ​បាន​អះអាង​។​

លោក គៀត សុគុម ថា​៖ «យើង​គ្រោង​ដើរ​បិទ​ផ្លូវ​ជាតិ​លេខ​៤​នៅ​ថ្ងៃ​ស្អែក​ឬ​ថ្ងៃ​ព្រហស្បតិ៍ បើ​​សិន​ពួក​យើង​មិន​ទទួល​បាន​អ្វី​សោះ ក្នុង​ចំណុច​ទាមទារ»។


កម្មករ​បាន​ទាមទារ​ឲ្យ​រោង​ចក្រ ដែល​ផ្គត់ផ្គង់​ឲ្យ​ក្រុម​ហ៊ុន​បញ្ជា​ទិញ H&M ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី​៦១​ដុល្លារ​ដល់​៩៣​ដុល្លារ​ ក្នុង​១ខែ និង​ទទួល​យក​មន្ត្រី​សហជីព​ពីរ​នាក់​ដែល​ត្រូវ​ បណ្តេញ​ចេញ​ឲ្យ​ចូល​ធ្វើ​ការ​វិញ ព្រម​ទាំង​សុំ​ឲ្យ​រោងចក្រ​ប្រើ​កិច្ច​សន្យា​ការងារ​រយៈ​ពេល​វែង។

អ្នក​គ្រប់គ្រង​រដ្ឋបាល​នៅ​រោងចក្រ Gladpeer ​មិន​អាច​ទាក់ទង​បាន​ទេ កាល​ពី​ម្សិលមិញ។

មន្រ្តី​ព័ត៌មាន​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ H&M ឈ្មោះ H'can Andersson បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា​៖«H&M ជា​អ្នក​បញ្ជា​ទិញ​ពី​រោងចក្រ​ Gladpeer Garments​ មែន​តែ មិន​លូក​ដៃ​ឬ​ដើរ​តួ​លើ​ស្ថានភាព​នេះ​ឡើយ​» ហើយ​ ថា ក្រុមហ៊ុន​ទើប​តែ​ផ្តើម​គម្រោង​មួយ​ ជាមួយ​សហជីព​​ស៊ុយអែត IF Metall ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ផ្សេងៗ នៅ​ក្នុង​កម្ពុជា។

លោក ថន ថុល មន្រ្តី​សហជីព​សេរី​កម្មករ​បាន​អះអាង​ថា កម្មករ​ជាង​ ៧០០​នាក់ នៅ​រោង​ចក្រWinson International Garment ខេត្ត​កំពង់ស្ពឺ​ពី​ម្សិលមិញ ក៏​បាន​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ចំនួន​៧០​ដុល្លារ​ក្នុង​មួយ​ខែ។ រដ្ឋបាល​នៅ​រោងចក្រ​នេះ​ លោក កង វាន់ណេត​ថ្លែង​ថា​ រោងចក្រ​នឹង​លើក​បញ្ហា​ទាមទារ​ប្រាក់​ឈ្នួល​របស់​កម្មករ ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ក្រោយ​នៅ​ក្រសួង​សង្គម​កិច្ច​ ហើយ​ថា លោក​កំពុង​សុំ​ឲ្យ​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ វិញ។

មន្ត្រី​សហព័ន្ធ​សហជីព​មនសិការ​កម្មករ​កម្ពុជា អះអាង​ថា កម្មករ​នៅ​រោងចក្រ International Fashion Royal ​ក្នុង​ខណ្ឌ​ដង្កោ​ ភ្នំពេញ និង​រោងចក្រ​ Blossom Century ​ក្នុង​ខេត្ត​តាកែវ ក៏បាន​ធ្វើ​ការ​តវ៉ា​កាល​ពី​ម្សិលមិញ ទាមទារ​​ដំឡើង​ប្រាក់​ឈ្នួល​ដល់​​៩៣​​ដុល្លារ៕ PS

No comments:

Post a Comment

I like Blogger