ស្វាយរៀងៈ មន្ត្រីប៉ូលិសព្រហ្មទណ្ឌក្រុងបាវិត ដែលត្រូវបានតុលាការ សម្រេចដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការ ក្នុងសំណុំរឿងបាញ់កម្មករ៣នាក់ឲ្យរងរបួស បានទាមទាររកយុត្តិធម៌នៅខណៈដែលអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានដាក់ពាក្យបណ្តឹង ជំទាស់ទៅនឹងសាលាដំបូងខេត្តស្វាយរៀង ដែលបានសម្រេចលើកលែងការចោទប្រកាន់ អតីតអភិបាលក្រុងបាវិត។
លោក ស ចន្ថា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ ក្រុងបាវិត បានឲ្យដឹងថា ថ្ងៃកើតហេតុ លោកពុំបានស្ថិតនៅក្នុងរោងចក្រកៅវ៉េនោះទេ គឺរូបលោក ស្ថិតនៅឯរោងចក្រស៊ីកូ ដែលមានចម្ងាយប្រមាណ៦០០ម៉ែត្រ ពីកន្លែងបាតុកម្ម ហើយលោកក៏មិនបានបាញ់មួយគ្រាប់ណាដែរ។ លោកបានថ្លែងថា៖ «ខ្ញុំមិនបានបាញ់ទេ ព្រោះខ្ញុំគ្មានកាំភ្លើងនៅក្នុងដៃ។ វាអយុត្ដិធម៌ណាស់សម្រាប់ខ្ញុំ ដែលជាមន្ត្រីសមត្ថកិច្ច»។ លោកបន្តថា តុលាការពុំមានភស្តុតាងដើម្បីដាក់បន្ទុក មកលើរូបលោកនោះទេ។ លោកនិយាយថា៖ «រឿងទាំងអស់នោះ វាមិនពិត ខ្ញុំក៏បានតវ៉ាដែរ»។
លោក ស ចន្ថា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ ក្រុងបាវិត បានឲ្យដឹងថា ថ្ងៃកើតហេតុ លោកពុំបានស្ថិតនៅក្នុងរោងចក្រកៅវ៉េនោះទេ គឺរូបលោក ស្ថិតនៅឯរោងចក្រស៊ីកូ ដែលមានចម្ងាយប្រមាណ៦០០ម៉ែត្រ ពីកន្លែងបាតុកម្ម ហើយលោកក៏មិនបានបាញ់មួយគ្រាប់ណាដែរ។ លោកបានថ្លែងថា៖ «ខ្ញុំមិនបានបាញ់ទេ ព្រោះខ្ញុំគ្មានកាំភ្លើងនៅក្នុងដៃ។ វាអយុត្ដិធម៌ណាស់សម្រាប់ខ្ញុំ ដែលជាមន្ត្រីសមត្ថកិច្ច»។ លោកបន្តថា តុលាការពុំមានភស្តុតាងដើម្បីដាក់បន្ទុក មកលើរូបលោកនោះទេ។ លោកនិយាយថា៖ «រឿងទាំងអស់នោះ វាមិនពិត ខ្ញុំក៏បានតវ៉ាដែរ»។
បន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀង បានសម្រេចលើកចោលបទចោទប្រកាន់បានមួយសប្តាហ៍ទៅលើអតីតអភិបាល ក្រុងបាវិតលោក ឈូក បណ្ឌិត ដែលបានបាញ់កម្មការិនីបីនាក់ ឲ្យរងរបួសធ្ងន់ នៅខណៈពេលតវ៉ាកាលពីខែកុម្ភៈនោះ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានដាក់ពាក្យបណ្តឹងជំនាស់ ទៅនឹងដីកាលើកលែងបទចោទនោះ។
លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានឲ្យដឹងថា លោកបានដាក់ពាក្យបណ្តឹង ជំនាស់កាលពីថ្ងៃទី២១ ខែធ្នូ ហើយលោកសង្ឃឹមថា សុំណុំរឿងនេះ អាចនឹងដំណើរការ បន្ទាប់ពីចូលឆ្នាំសកលរួច។ លោកបានថ្លែងថា៖«ខ្ញុំប្តឹងប្រឆាំងដីកាលើកលែងការចោទប្រកាន់ ។ ខ្ញុំយកសំណុំរឿងនេះមកដាក់លើតុ ដើម្បីធ្វើការជជែកវែកញែកទាំងអស់គ្នា ហើយខ្ញុំធ្វើជាសារធារណៈ»។
លោក អ៊ុក សាវុធ នឹងហៅគ្រប់ភាគីទាំងអស់មកសាកសួរ។ លោកបន្តថា៖«ខ្ញុំមិនដឹងថាមានការពាក់ព័ន្ធជាមួយនឹង មន្ត្រីជាន់ខ្ពស់ណានោះទេ តែអ្វីដែលខ្ញុំធ្វើគឺដើម្បីតម្លាភាពនឹងធ្វើតែការងារច្បាប់»។
លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង បានបដិសេធពុំធ្វើការអត្ថាធិប្បាយលម្អិតទេ ដោយលោកមានប្រសាសន៍យ៉ាងខ្លីថា៖ «លោកអគ្គព្រះរាជអាជ្ញា ជាអ្នកប្តឹងជំទាស់ ដូច្នេះសុំសួរទៅលោកទៅ»។
កាលពីថ្ងៃទី១៤ ខែធ្នូ សាលាដំបូងខេត្តស្វាយរៀង បានសម្រេចលើកចោលការចោទប្រកាន់ ទៅលើលោក ឈូក បណ្ឌិត និងសម្រេចបន្តចោទប្រកាន់ ទៅលើលោកស ចន្ថា ប្រធានការិយាល័យប៉ូលិសព្រហ្មទណ្ឌក្រុងបាវិត បន្ទាប់ពីព្រះរាជអាជ្ញាបានផ្ញើសេចក្តីសន្និដ្ឋានមកចៅក្រមស៊ើប សួរ។
កម្មការិនីរងគ្រោះប៊ុត ចិន្តាបានថ្លែងពីម្សិលមិញថា នាងហាក់ដូចជាមានសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ នៅពេលដែលនាងបានទទួលព័ត៌មានថា អគ្គព្រះរាជអាជ្ញាបានសម្រេចប្តឹងជំទាស់ ទៅនឹងការសម្រេចរបស់តុលាការខេត្តស្វាយរៀង។ នាងបានថ្លែងថា៖ «ពីមុនខ្ញុំហាក់ដូចជាអស់សង្ឃឹមថា នឹងទទួលបានយុត្តិធម៌ តែពេលនេះ ខ្ញុំសង្ឃឹមថា ខ្ញុំអាចនឹងទទួលបានយុត្តិធម៌»។
លោក មឿន តុលា មន្ត្រីកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងឲ្យដឹងថា លោកពុំទាន់ច្បាស់ទេថាតើលោកអគ្គព្រះរាជអាជ្ញាប្តឹងជំទាស់នោះ តើប្តឹងជំទាស់រឿងលើកលែងការចោទលោកឈូក បណ្ឌិតឬក៏ប្តឹងរឿងតុលាការបន្តចោទលោកស ចន្ថា ពីព្រោះនៅក្នុងដំណាក់កាលសន្និដ្ឋានព្រះរាជអាជ្ញា បានលើកលែងបទចោទទាំងពីរ តែមកដល់ដៃចៅក្រមបានសម្រេចលើកលែងបទចោទមួយទុកបទចោទមួយ។ លោកបន្តថា៖«វាជាសញ្ញាមួយល្អប្រសិនបើលោកអគ្គព្រះរាជអាជ្ញា ប្តឹងជំទាស់រឿងលោកឈូក បណ្ឌិត គឺសបញ្ជាក់ឲ្យឃើញថា យុត្តិធម៌អាចនឹងកើតមានចំពោះជនរងគ្រោះ»។ លោកបន្ថែមថា លោក ចន្ថា គឺពុំមានសញ្ញាណាមួយថា លោកមានជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងបាញ់បោះនោះទេ។ លោកបន្តថា៖«អ្វីដែលលោកចន្ថាបានលើកឡើង គឺវាស៊ីចង្វាក់គ្នា ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីស ខេង ពីព្រោះគាត់ បានលើកឡើងថា ជនសង្ស័យគឺលោកឈូក បណ្ឌិត»៕
No comments:
Post a Comment
I like Blogger