សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 25, 2013

កម្មករ​៧០០​នាក់​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​វេងស្រេង

Friday, 25 January 2013 មុំ គន្ធា From Phnom Penh Post
130125_04b
កម្មករ​រោង​ចក្រ​ Royal Fashion ធ្វើការ​​តវ៉ា​ បិទ​កំណាត់​ផ្លូវ​វេង​ស្រេង​កាល​ពី​ម្សិល​មិញ​។ រូបថត វីរៈ

ភ្នំពេញៈ កម្មករ​ជាង​៧០០​នាក់​នៅ​រោងចក្រ International Royal Fashion ក្នុង​ខណ្ឌ​ដង្កោ បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា ដោយ​បិទ​កំណាត់​ផ្លូវ​វេងស្រេង​ប្រហែល​៤​ម៉ោង កាល​ពី​ម្សិលមិញ​ដើម្បី​សម្តែង​ការ​ខក​ចិត្ត​ ចំពោះ​និយោជក​ដែល​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់ ពួក​គេ​។

លោក សៀង សម្បត្តិ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​បាន​ថ្លែង​ថា លោក​មាន​ក្តី​បារម្ភ​ខ្លាច​ថា ស្ថានភាព​នៅ​រោងចក្រ International Royal Fashion ​អាច​ប្រែ​ក្លាយ​ទៅ​ជា​ហិង្សា ប្រសិន​បើ​ការ​ទាមទារ​របស់​កម្មករ មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ​នោះ​។

លោក បន្ត​ថា​៖ «កម្មករ​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​រោងចក្រ»។ «នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ពួក​គេ​ធ្វើ​ការ​បិទ​ផ្លូវ ហើយ​ខ្ញុំ​ភ័យ​ខា្លច​ថា​ ពួក​គេ​នឹង​ធ្វើ​អ្វី​មួយ​អាក្រក់​ចំពោះ​រោងចក្រ ប្រសិន​បើ​ពួក​គេ​មិន​អាច​គ្រប់​គ្រង​កំហឹង​របស់​ខ្លួន​បាន។​

តំណាង​ រោងចក្រ​ម្នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា តុលាការ​បាន​ចេញ​ដីកា​រក្សា​ការពារ​រោងចក្រ​នេះ​ ដោយ​បញ្ជា​ឲ្យ​កម្មករ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ក្នុង​រយៈ​ពេល​៤៨ ម៉ោង ប៉ុន្តែ​កម្មករ​មិន​ព្រម​ចូល​ធ្វើ​ការ​វិញ​ទេ​។ ​លោក​បន្ត​ថា​៖ «ក្រុមហ៊ុន​មិន​អាច​ទទួល​យក​ពួក​គេ​ជា​កម្មករ​ទៀត​ទេ ប្រសិន​បើ​ពួក​គេ មិន​គោរព​តាម​ដីកា​រក្សា​ការ​ពារ​របស់​តុលាការ»៕ PS

No comments:

Post a Comment

I like Blogger