សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 30, 2013

ពលករ​ត្រូវ​គេ​បោក​ឲ្យ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​រួច​មក​ស្រុក​វិញ

Thursday, 31 January 2013 សែន ដាវីត From The Phnom Penh Post
130131_09b
ពលករ​ចាញ់​បោកគេ​ទៅ​ធ្វើ​ការ​លើ​ទូក​នេ​សាទ​ថៃ ពេលបានជួប​ក្រុម​គ្រួ​សារ​​​​។ រូបថត ​ម៉ៃ វី​រៈ

ភ្នំពេញៈ ពលករ​នេសាទ​ខ្មែរ​៨​នាក់​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ពី​ប្រទេស ឥណ្ឌូ​នេស៊ី​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ត្រូវ​គេ​បោក​ឲ្យ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​៥ឆ្នាំ។

ការចាក​ចេញ​ទៅ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ​ដោយសារ​ចាញ់​បោក​មេខ្យល់ ក្នុង​ខែ​ខុសៗ​គ្នា កាល​ពី​ឆ្នាំ​២០០៨ ហើយ​ខ្លះ​ទៅ​ក្រោយ​គ្នា​១ឆ្នាំ ប៉ុន្តែ​បាន​ជួប​គ្នា​ធ្វើ​ការ​ធ្ងន់ធ្ងរ​ណាស់​នៅ​លើ​ទូក​ថៃ​តែមួយ។

លោក វ៉ា ចន្ថា អាយុ​៣៣​ឆ្នាំ​រស់​នៅ​ខេត្ត​កំពង់ធំ និយាយ​ថា ៖​«គេ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​លើ​ទូក​ទាំង​យប់​ទាំង​ថ្ងៃ។ គ្មាន​ពេល​សម្រាក​ទេ ហើយ​ក៏​គ្មាន​ប្រាក់​ខែ​ផ្ញើ​មក​ផ្ទះ​ដែរ។ ខ្ញុំ​គ្មាន​អាហារ​គ្រប់​គ្រាន់​ទេ។ ៤ឆ្នាំ​សម្រាប់​ខ្ញុំ​ដូច​ជាមួយ​រយ​ឆ្នាំ​អ៊ីចឹង​នៅ​លើ​ទូក»។

ចំណែកលោក អ៊ឹម សុគន្ធា អាយុ​៣៨​ឆ្នាំ​មក​ពី​ខេត្ត​តាកែវ​ប្រាប់​ថា គាត់​ចង់​ប្រាប់​ដល់​ប្រជាជន​កម្ពុជា​ថា សូម​កុំ​ទៅ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​តាម​ការ​ចាញ់​បោក​មេខ្យល់ ពីព្រោះ​ការងារ​លើ​ទូក​នេសាទ​ពិត​ជា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់។


គាត់ថា កម្មករ​បាន​រត់​គេច​ចេញ នៅ​ពេល​ទូក​ចូល​ដល់​កំពង់ផែ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ដោយ​បាន​ការ​ជួយ​ពី​ស្ថានទូត​កម្ពុជា និង​អាជ្ញាធរ​នៅ​ទី​នោះ គេ​បាន​បញ្ជូន​ពួកគាត់​មក​ស្រុក​កំណើត​វិញ។ គាត់​ថា៖ ​«នៅ​មាន​កម្មករ​ខ្មែរ​ជា​ច្រើន​កំពុង​តែ​ដង្ហោយ​ហៅ​រក​ជំនួយ​សង្គ្រោះ»។

លោក ហ៊ុយ ពេជ្រសុវណ្ណ មន្ត្រីកម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍​បាន​ឲ្យ​ដឹង​ថា ​មក​ដល់​ភ្លាម​ ពួកគេ​ត្រូវ​​បញ្ជូន​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ក្រសូង​ មហាផ្ទៃ​ដើម្បី​សាកសួរ​ក្នុងបំណង​​វែក​មុខ​ស្វែង​រក​ចាប់​ខ្លួន​មេខ្យល់​៕ CC

No comments:

Post a Comment

I like Blogger